Tuesday, December 4, 2018

សូមអញ្ជើញសាធារណជនចូលរួមឈរអមសងខាងផ្លូវស្លៀកសំលៀក បំពាក់ អាវស ខោខៀវ ឬខ្មៅ ទទួលការដង្ហែអដ្ឋិធាតុឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner នាម៉ោង ៨៖០០នាទីព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨
អដ្ឋិធាតុ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner អតីតស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផានឹងដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៨៖០០នាទីព្រឹក តាមប្លង់ដងផ្លូវក្នុងក្រុងសៀមរាបរួចសំដៅទៅកាន់ចេតិយ នៅមន្ទីរពេទ្យ គន្ធបុប្ផា ខេត្តសៀមរាប ដូចមានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងខាងក្រោម។
ជាមួយគ្នា នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ព្រះករុណាជាអម្ចាស់ជីវិត តម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា និងសម្តេចមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល យាងចូលរួមពិធីបង្សកូលឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner អតីតស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា។
ដើម្បីជាការចូលរួមសំដែងនូវទឹកចិត្តគោរពស្រឡាញ់ចំពោះការពលីគ្រប់បែបយ៉ាងស្ទើរពេញមួយជិវិតរបស់លោកជាមួយប្រជាជនកម្ពុជា រដ្ឋបាលខេត្ត សូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី នុងសាធារណជន ចូលរួមឈរអមសងខាងផ្លូវដូចបានបញ្ជាក់ ដោយសំលៀកបំពាក់ អាវស ខោខៀវ ឬខ្មៅ។

Beat Richner was born in Zurich on March 13, 1947. 1975 in Phnom Penh working for the Red Cross Intl. After receiving his medical degree in 1973 he specialised in paediatrics at the Zurich Children's Hospital. In 1974/75 he was sent to Cambodia by the Swiss Red Cross (SRC) to work at the Kantha Bopha Children's Hospital. His mission came to an abrupt end when the Khmer Rouge invaded the country. Dr. Richner was forced to return to Switzerland, where he took up his former position at the Zurich Children's Hospital. In 1980 he opened his own practice in Zurich, which he shared with a fellow practitioner.
Whilst pursuing his medical career, Beat Richner developed in 1972 the character of BEATOCELLO, an artistic role which he would slip into from time to time and which might best be described as that of a poetic and musical comedian or clown. He has given countless performances, mostly in the German-speaking part of Switzerland, but also abroad. Beat Richner has also published a number of books with simple line-drawings -mostly children's books- to accompany his performances and his musical poetic stories.
Kantha Bopha I, the first hospial In December 1991 Dr. Richner was asked by the Cambodian government to rebuild and manage the Kantha Bopha Children's Hospital, which had been destroyed during the war; once again, his life took a sudden turn, he accepted the job. In March 1992 he created a foundation in Zurich, moved to Phnom Penh and began with the actual reconstruction work. On 2 November 1992 Kantha Bopha Children's Hospital was back in operation. Over the following years the hospital was progressively extended and modified to meet the most urgent needs of its patients.
Kantha Bopha II, the second hospial 1995 the hospital Kantha Bopha I became overcrowded, with more than 1,000 outpatients every day and over 350 hospitalisations. King Norodom Sihanouk offered land at his Royal Palace in Phnom Penh to build a new hospital. On 12 October 1996 the second Children's Hospital was inaugurated in the presence of King Norodom Sihanouk and Jean-Pascal Delamuraz, president of the Federal Council of Switzerland.

No comments:

Post a Comment

រូបសំណាកពុទ្ធិសែននាងកង្រីថ្មីដែលទើបតែសាងសង់រួច នៅសួននាងកង្រីក្រុងកំពង់ឆ្នាំងនិងបួងសួងសុំសេចក្តីដល់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង

រូបសំណាកពុទ្ធិសែននាងកង្រីថ្មីដែលទើបតែសាងសង់រួច នៅសួននាងកង្រីក្រុងកំពង់ឆ្នាំងនិងបួងសួងសុំសេចក្តីដល់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង ខ...